មូលនិធិអភិវឌ្ឍន៌កាត់បន្ថយភាពក្រីក្រ

ព្រឹទ្ធាចារ្យ សម្ព័ន្ធភាពអាស៊ីដើម្បីសិទិ្ធលំនៅឋាន  ACHR ស្វែងយល់ពីការអភិវឌ្ឍន៍សហគមន៍ នៅប្រទេសកម្ពុជា

លោក  Father Jorge Anzorena  ព្រឹទ្ធាចារ្យអង្គការ  សម្ព័ន្ធភាពអាស៊ីដើម្បីសិទិ្ធលំនៅឋាន  ACHR
រួមដំណើរ ដោយលោក   Maurise Leonhardt  ដំណាង ACHR  ផ្នែកព៌តមានសហគមន៍  បានវាយតម្លែថា  
សកម្មភាពការងាររបស់មូលនិធិអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ CDF ភ្នំពេញមានការប្រែប្រួលខុសប្លែកពី
ពេលមុនច្រើនទាំងកិច្ចទំនាក់ទំនងជាមួយបណ្តាញសុខដុមរមនាសហគមន៍ខេត្តក្រុង, បណ្តាញស្ថាបត្យករ
សហគមន៍ , អាជ្ញាធរមូលនដ្ឋាន , និងបណ្តាញប្រជាជនក្នុងតំបន់   ដែលសកម្មភាពបែបនេះកាន់តែធ្វើឲ្យ
មូលនិធិមានលទ្ធភាព នឹងសមត្ថភាពប្រសើជាងមុនក្នុងការជួយជ្រោមជ្រែងដល់សហគមន៍ អ្នកក្រីក្រនៅ  ក្នុងប្រទេសកម្ពុជា  ។

ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ  កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤  ក្នុងបំណងស្វែង
យល់ពីការវិវឌ្ឍន៍ថ្មីៗ  នៃសកម្មភាពការងាររបស់មូលនិធិអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ ,បណ្តាញសុខដុម
រមនាសហគមន៍  នឹងបណ្តាញស្ថាបត្យករសហគមន៍ក្នុងប្រទេសកម្ពុជា លោក Father Jorge Anzorena និងលោក Maurise Leonhardtបានចុះពិនិត្យផ្ទាល់ដល់លំនៅឋានអ្នកក្រអ្នកល្អនៅសហគមន៍ម្លប់ពោធិ៍ ស្ថិតនៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌពោធិ៍ធិសែនជ័យ , សហគមន៍ទ័ពបោះ ក្នុងភូមិទ័ពបោះ សង្កាត់ព្រៃវែងខណ្ឌដង្កោ   នឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលអភិវឌ្ឍន៍សហគមន៍   ភូមិសាមគ្គី១  សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ  នឹងបានជួបប្រាស្រ័យ ផ្លាស់ប្តូរយោបល់ជាមួយគណៈកម្មការ បណ្តាញសហគមន៍ ក្រុមជាងសំណង់សហគមន៍ ក្រុមស្ថាបត្យករសហគមន៍ ,នឹងស្វែងយល់ពីការសិក្សា ស្រាវជ្រាវពីឫស្សី ,នឹងវគ្គបណ្តុះបណ្តាលក្រុមជាងសហគមន៍  ពីសំណង់អាគារឫស្សី   នឹងផែនការអភិវឌ្ឍន៍ បន្តផងដែរ ។

គួរបញ្ជាក់ថា លោក  Father Jorge Anzorena តែងធ្វើទស្សនកិច្ចបែបនេះមកកាន់ប្រទេកម្ពុជា ក៍ដូចជា បណ្តាប្រទេសនានា  ដែលជាបណ្តាញរបស់អ្នកក្រីក្រក្នុងបំបន់   រយៈពេល៦ខែម្តង  ក្នុងបំណងនាំយក
បទពិសោធន៍ពិការអភិវឌ្ឍន៍សហគមន៍  ទៅបង្ហាត់បង្រៀនបន្តដល់និស្សិតតាមសាកលវិទ្យាល័យ នៃបណ្តាប្រទេសនានាក្នុងបំបន់   ពិសេសប្រទេសដែលជាសមាជិកបណ្តាញអ្នកក្រីក្រ  ៕ 

Additional information